ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​
Mon,05 February 2018 (Time 01:19 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ប្រជា​សហគមន៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​មន្ត្រីរដ្ឋបាល​ជ​ល​ផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​កន្លងមក​ម​ន្ត្រី​រដ្ឋបាល​ជលផល​ក្នុងស្រុក​ឯក​ភ្នំ ក៏ដូចជា​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ផ្ទុយទៅវិញ​ការបង្ក្រាប​បទល្មើស​នេសាទ​ភាគច្រើន គឺជា​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​នគរបាល​ខេត្តបាត់ដំបង និង​កម្លាំង​នគរបាល​ក្នុងស្រុក​ឯក​ភ្នំ ចំណែក​មន្ត្រីរដ្ឋបាល​ជ​ល​ផល​នាំគ្នា​សម្ងំ​ស្ងាត់​ឆឹង​។

​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង និង​កម្លាំង​នគរបាល​ស្រុក​ឯក​ភ្នំ បាន​សហការគ្នា​បង្ក្រាប​បទល្មើស​នេសាទ​លើ​ទីតាំង​ជាច្រើន​កន្លែង​ក្នុង​តំបន់​ភូមិសាស្ត្រ​អតីត​ឡូត៍​លេខ​២​និង​ឡូត៍​លេខ​៣ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។ នៅក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​រឹបអូស​បាន​ឧបករណ៍​ល្បើ​ស​ច្បាប់​ជាច្រើន​រួមមាន សាច់​មង​ក្រឡា​ញឹក សរុប​២២៥០០​ម៉ែត្រ ហើយ​កាប់បំផ្លាញ​១៣០០០​ម៉ែត្រ និង​ដុតបំផ្លាញ​៩៥០០​ម៉ែត្រ ហើយ​បំផ្លាញ​ក្បាល​ឡុ​ក​ចាប់​ត្រី​ចំនួន​៣៩​ឡុ​ក​ផងដែរ​។ ក៏ប៉ុន្តែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ជា​រឿង​ដដែល​ព្រោះ​ជនល្មើស​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់ ហើយ​ករណីខ្លះ​សមត្ថកិច្ច​គ្រាន់តែ​ណែនាំ​ក្រុម​ជនល្មើស​ហើយ​ដោះលែង​ទៅវិញ​យ៉ាង​ស្រួលៗ​។

តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ពួកគាត់​បានកើត​មាន​ជាច្រើនលើក​មកហើយ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ហាក់ដូចជា​គ្មាន​ការថយចុះ​នៅឡើយ​ទេ ព្រោះ​ជនល្មើស​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ឯក​ភ្នំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ឯក​ភ្នំ ហើយ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង គឺជា​មេខ្លោង​ធំ​បំផុត​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តបាត់ដំបង ជាពិសេស​នៅ​ស្រុក​ឯក​ភ្នំ នៅ​ស្រុក​សង្កែ និង​ស្រុក​មោង​ប្ញ​ស្សី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​៕ដោយ៖ថៃ ប៊ុនរិទ្ឋ

 

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1479 នាក់
ខែនេះ :
9897 នាក់
3 ខែនេះ :
30857 នាក់
សរុប :
168872 នាក់