ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦
Mon,05 February 2018 (Time 01:13 PM)
ដោយ ៖ ថៃ​ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មន្ត្រី​យោធា​ឈ្មោះ ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​យោធា​គ​៣​នៃ​វរ​ការពារ​ព្រំដែន​លេខ​២០៤ នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​ប៉ោ​ដើម​ចេក កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​យី​ឌុប​៤​គ្រឿង​នៅ​ចំណុច​ប៉ោ​ដើម​ចេក កា​៣ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ត្រូវគេ​ដឹងថា​ជា​ឈើ​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែលជា​មេបញ្ជាការ​យោ​ធាគ​៣​។ ក្នុង​ពេលធ្វើ​សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​នោះ មាន​ទាហាន​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​ឈរ​យាមកាម​កន្លែង​លើក​ឈើ​មិន​ឲ្យ​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទៅជិត​បានឡើយ​។

មន្ត្រី​យោធា​នៅ​អង្គភាព​គ​៣ ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា សកម្មភាព​លើក​ឈើ​ដាក់​រថយន្ត​យី​ឌុប​ធំៗ​បាន​ធ្វើឡើង​តាំងពី​ល្ងាច​ថ្ងៃអាទិត្យ ហើយ​រថយន្ត​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា ជា​របស់​ឈ្មួញ​ជនជាតិ​យួន​ដែល​មក​ទទួល​ទិញ​ឈើ​ពី​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដល់​ទឹកដី​ខ្មែរ​តែម្តង​។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ រថយន្ត​យី​ឌុប​២​គ្រឿង​ទៀត​បាន​ចូលមក​ដឹកឈើ​ចេញពី​ទីតាំង​ខាងលើ ហើយ​ឈើ​ទាំងនោះ​ត្រូវគេ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ចេញទៅ​ស្រុក​យួន​។ មន្ត្រី​យោធា​ក្នុង​អង្គភាព​គ​៣ បានបញ្ជាក់​ថា​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម កំពុង​សម្រុក​ដឹកឈើ​ពី​៧​ទៅ​៨​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជ័យ​ឃ្លាំង​ឬ​ច្រករបៀង​ដេ​១៦​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ដទៃទៀត កំពុង​ឃុបឃិត​ជួយ​បិទបាំង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​របស់​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ដែលជា​មេ​បញ្ជា្ក​ការ​យោធា​អង្គភាព​កងអនុសេនាធំ​លេខ​៣(​គ​៣) ដោយ​ក្នុង​មួយ​រថយន្ត​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម ចំណាយ​ពី​១០០០​ដុល្លារ​ទៅ​២០០០​ដុល្លារ​ដើម្បី​អាច​ដឹកឈើ​ទៅដល់​គោលដៅ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម អាច​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​តូចតាច​មួយចំនួន​យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ប៉ោ​ដើម​ចេក កា​៣ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​យី​ឌុប​ធំៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ថែមទាំង​មាន​មន្ត្រី​យោធា​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ចាំ​ការពារ​ទៀតផង​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​ឈរជើង​ក្នុង​ខេត្តក្រចេះ ក៏​មិន​បង្ក្រាប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នោះដែរ​ទំនងជា​ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​៕ដោយ៖ថៃ ប៊ុនរិទ្ឋ

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1463 នាក់
ខែនេះ :
9881 នាក់
3 ខែនេះ :
30841 នាក់
សរុប :
168856 នាក់