ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​
Mon,05 February 2018 (Time 01:05 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


 

 

 

 

 

 

 

 

 

 

 

 

 

 

 

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កំពុង​ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា កំពុង​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​។ ជាក់ស្ដែង​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ឈ្មួញ​ធំៗ​ដែលមាន​ងារ​ជា​ឧកញ៉ា​ច្រើន​នាក់​កំពុង​សម្រុក​កាប់​ឈើ អារច្រៀក​ឈើ រួច​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នូល​ខេត្តក្រចេះ និង​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​ខេត្ត រតនគិរី យ៉ាង​ពេញបន្ទុក​។ សូម្បីតែ​នៅ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី និង​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ​ហៅ​ប៉ុស្តិ៍​៧ ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ក៏​ឈ្មួញ​ច្រើន​នាក់​បន្ត​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​ផងដែរ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​មួយចំនួន​ដែល​គិតគូរ​តែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

ថ្មីៗ​នេះ​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹក ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ នៅតែ​កើតឡើង យ៉ាង​ពេញបន្ទុក​ហើយ​ក្រុម​ឈ្មួញ​ដែល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ព្រៃឈើ​នៅ​តំបន់​អូ​ររ​វាក់ ជាប់​ព្រំប្រទល់​រវាង​ស្រុក​លំផាត់ ខេត្តរតនគិរី និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក៏​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ​ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៨ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ហើយ​រឹបអូស​បាន​ឈើ​ជា​វត្ថុតាង​ចំនួន​២០១​កំណាត់ ហើយ​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន​ជា​អ្នកចាត់ការ​តាម​នីតិវិធី​។ ប៉ុន្តែ​អត្តសញ្ញាណ​ឈ្មួញ​ម្ចាស់​ឈើ​មិន​ត្រូវបាន​សមត្ថកិច្ច​លា​ត​ត្រដាង​នោះទេ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មិនសូវមាន​ជំនឿ​ទៅលើ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ព្រោះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ព្រៃ​ឡង់ ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ឈ្មួញ​នៅតែ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ក្នុង​មួយថ្ងៃៗ​រាប់សិប​រថយន្ត​ដោយ​មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជា​សហគមន៍​នៅ​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា​ព្រៃ​សហគមន៍​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវ​ក្រុម​ឈ្មួញ អ្នកមាន​លុយ​និង​អ្នកមានអំណាច​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​អស់ រាប់ពាន់​ហិកតា ហើយ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​មន្ទីរ​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាងនេះទៅទៀត​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន​និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​ឈ្មួញ​នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។ ក្នុង​មួយថ្ងៃៗ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី​និង​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង ហើយ​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​គឺ​គេ​បង្ក្រាប តែ​ពលរដ្ឋ​ដែល​ដឹកឈើ​គ្រឿងផ្ទះ​ឈើ​ជន្លង់ម្រេច​និង​ដឹកអុស​បន្តិច បន្តួច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ស្រុក​ជ័យ​សែន ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​នៅតែ​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ពេលខ្លះ​ធ្វើជា​មើលមិនឃើញ​បទល្មើស ទាល់តែសោះ​។ ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​ឈ្មួញ​ធំៗ​ជាច្រើន នាក់​នៅតែ​អា​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង ពេញបន្ទុក​ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​ពលរដ្ឋ​ដែល​ដឹកជញ្ជូន​ឈើ​តិច តួច​តាម​គោយន្ត​ច្នៃ​និង​គោយន្ត​កន្ត្រៃ​ជាដើម​។ ព្រៃ​ឡង់​ក្នុង​ខេត្ត ព្រះវិហារ ក៏​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ដែរ ហើយ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​។ ដោយហេតុថា​ប្រសិនបើ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​គឺ​ឈ្មួញ​ណា​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រះ​រកា ចេញពី​ព្រៃ​ឡង់ យ៉ាង អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ​ទេ​។ មានការ​រិះគន់ថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទើប​ទុក​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕ដោយ៖ថៃ ប៊ុនរិទ្ឋ

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
162 នាក់
សប្តាហ៍នេះ :
1906 នាក់
ខែនេះ :
15875 នាក់
3 ខែនេះ :
34662 នាក់
សរុប :
186403 នាក់