ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​កើតឡើង​ពេញបន្ទុក​
Mon,31 December 2018 (Time 09:58 AM)
ដោយ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​ស្ទឹងត្រែង​៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​)
​សេចក្តីរាយការណ៍​ពី​ជនជាតិដើម​ភាគតិច​រស់ នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន  បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​រោង​សិប្បកម្ម​កែច្នៃ ឈើ​ខុសច្បាប់​មិនតិច ជាង​២០​កន្លែង​កំពុងដំណើរការ យ៉ាង​រលូន ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពា ក់ព័ន្ធ​គិត តែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏បាន​លើកឡើង​ដែរ​ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ក៏​ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង បានចាត់ទុក​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ហេតុនេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​។ ជាងនេះទៅទៀត​រោង​សិប្បកម្ម​ខ្លះ​ត្រូវបាន​គេ​បើក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ តែម្តង​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​រោង​សិប្បកម្ម​ទាំងនោះ​ទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ឡើយ ព្រោះ​រោង​សិប្បកម្ម​ច្រើន​កន្លែង​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន កំពុងតែ​ធ្វើឲ្យ​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។​

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹង​ថា​បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់ ជាពិសេស​នៅ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ជា​ច្រើន​កន្លែង​កំពុង​ដំណើរការ​យ៉ាង​ពេញបន្ទុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មិនតិច​ជាង​២០​កន្លែង​ក្នុង​ឃុំ​ស្រែគរ គឺ​មាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រការ​នេះ​កំពុងតែ​ធ្វើឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ ព្រោះ​រោង​សិប្បកម្ម​ជាច្រើន​កន្លែង​កំពុង​ធ្វើ​សកម្មភាព​កែច្នៃ​ឈើ​ជា​គ្រោងទ្វារ​បង្អួច តុ​ទូ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​ដឹក​ចេញ​យ៉ាង​រលូន​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ចាប់តាំងពី​មាន​ការផ្លាស់ប្ដូរ​តំណែង​មេឃុំ​រួចមក គឺ​មេឃុំ​ថ្មី បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​ច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ទាំងនោះ​ប្រមូល​ទិញ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ឈើ​ប្រភេទ​លេខ​២ ដែល​ពលរដ្ឋ​និង​ក្រុម​ជនល្មើស​កាប់​ដឹក​ចេញពី​ព្រៃ​អភិរក្ស ព្រៃ​ការពារ និង​ព្រៃ​សហគមន៍​ជា​ច្រើន​កន្លែង​ក្នុងស្រុក​សេ​សាន​។ ចំណែក​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ទាំងនោះ​យ៉ាង​ក្រអឺតក្រទម​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
294 នាក់
សប្តាហ៍នេះ :
1792 នាក់
ខែនេះ :
8250 នាក់
3 ខែនេះ :
34339 នាក់
សរុប :
159428 នាក់