ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​
Mon,31 December 2018 (Time 09:53 AM)
ដោយ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​ (ចំនួនអ្នកអាន: 1នាក់)


ខេត្ត​កណ្តាល ៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​)
​ករណី​ថ្មីៗ​នេះ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវបាន​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល មួយចំនួន​បង្ហើប​ឲ្យដឹង​ថា​គឺ​ដោយសារ​លោក ម៉ឹង យូ​ឡេង អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​២ លើ​ផ្លូវជាតិ​លេខ​៣ និង​លើ​ផ្លូវជាតិ​លេខ​៤ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​លោក ម៉ឹង យូ​ឡេង កំពុង​ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ហើយ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​កណ្ដាល កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល កំពុង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​ទីតាំង​នោះ បានប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល ហើយ​ទាល់តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ទើប​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ព្រមទាំង​បក្ខពួក​ខ្លះ​ផង​ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​សេចក្តីរាយការណ៍​ដែល​ស្និទ្ធ​នឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បានឲ្យដឹងថា ការដែល​លោក ម៉ឹង យូ​ឡេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ដូច្នេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង បណ្ដោយ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រះពុទ្ធ លើ​ផ្លូវជាតិ​លេខ​៣ ភូមិ​កំពង់ទួល និង​លើ​ផ្លូវជាតិ​លេខ​៤ ជិត​សាលាស្រុក​អង្គស្នួល គាប​យក​លុយ​ពី​ម្ចាស់​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម តាម​អំពើ​ចិត្ត​។ ទោះបី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ទុក​លើ​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​កន្លែង​នោះ ដោយ​គ្មាន​ការរំខាន​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានឲ្យដឹង​ទៀតថា ការដោះដូរ​ទីតាំង​អង្គភាព​ស្ពាន​-​ថ្នល់ នៃ​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល នា​ពេល​កន្លងមក​គឺ​លោក ម៉ឹង យូ​ឡេង អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​។ ដោយហេតុ​ថា​ទីតាំង​ចាស់​មាន​ផ្ទៃដី​ប្រមាណ​២​ហិកតា​នៅក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ជា​តំបន់​ដែល​ដី​មាន​តម្លៃ​ខ្ពស់ ហើយ​ទីតាំង​ថ្មី​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល ចូល​ពី​ផ្លូវជាតិ​លេខ​២១ ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​។ ដូច្នេះ​ការដោះដូរ​ទីតាំង​នោះ​កំពុង​ធ្វើឲ្យ​មាន​សេចក្ដីសង្ស័​យយ៉ាងច្រើន​ពី​ភាពមិនប្រក្រតី​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មិនគួរ​មើលរំលង​នោះឡើយ​។

​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា​លោក ម៉ឹង យូ​ឡេង តែងតែ​យកឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​សាធារណការ​មក​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់​ខ្លួន ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ឡើយ ព្រោះ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​បក្ខពួក​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​យូរ​មក​ហើយ​៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
35 នាក់
សប្តាហ៍នេះ :
1345 នាក់
ខែនេះ :
9268 នាក់
3 ខែនេះ :
35672 នាក់
សរុប :
199524 នាក់