ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក សាល ប្រើប្រាស់ ឈ្មោះ ក្រុមហ៊ុនទ្រីភាព ជាខែល កេណ្ឌ ពលរដ្ឋអោយ ចូលកាប់ព្រៃឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ដឹកទៅស្រុកយួន តាមច្រក អូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង
Tue,26 December 2017 (Time 01:57 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ខេត្តរតនគិរី ៖ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​ក្នុងស្រុក​លំ​ផាត់ខេត្តរតនគិរី បានប្រាប់ថា បច្ចុប្បន្នបទល្មើស​កាប់​ឈើ ​និង​ដឹកជញ្ជូនឈើ​ប្រណីតចេញ ពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់កើតឡើង​យ៉ាង គ​គ្រឹកគគ្រេង​។ ឈ្មួញ​ឈ្មោះ​ សាល មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ប្រចាំ​ក្នុង​ខេត្តរតនគិរី បាន​ប្រើប្រាស់ ​រថយន្ត​យី​ឌុប​ធំៗ​ ដឹកឈើ​ចេញពី​ស្រុក​លំផាត់ នឹងតាមបណ្តារស្រុក-ខេត្តផ្សេងៗទៀត ឆ្លងកាត់​ក្រុង​បា​លុង ឆ្ពោះទៅ​ស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដោ​យ​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់ ​នោះទេ?​

 

ប្រភព​​បាន​​ឲ្យ​ដឹ​ង​ថា កាល​ពី​ថ្ងៃ​ទី​​១៨ ខែ​ធ្នូ ឆ្នាំ​២០​១៧ ឈ្មួញ​​ឈើ​​ដ៏​ធំ ប្រចាំ​ខេត្ត​រត​នគិ​រី គឺលោក វិសាល ​​ប្រើ​ប្រាស់ឈ្មោះ ក្រុម​ហ៊ុន​​ទ្រី​​ភាព ជា​ខែ​ល គឺ​​ បាន​ស​ម្រុកប្រមូល​ទិ​ញ​ឈើ​និងដឹកជញ្ជូនឈើប្រភេទនាងនួន និងប្រណិត ប្រមាណ ៥ រថយន្តយីឌុប ត្រូវបានគេដឹកចេញ ពីខេត្តស្ទឹងត្រែង យកទៅទុកនៅក្នុងចំការ ដូងប្រេង ក្បែរគល់ស្ពាន ស្រែពក មុននឹងបញ្ជូន យកទៅទុក ក្នុងឃ្លាំង នៅក្រុងបានលុង ខេត្តរតនគិរី នាពេលយប់ បន្តចាំឱកាស បង្ហួសទៅ វៀតណាមយ៉ាងរលូន ។

តាមប្រភពថា ការប្រមូលទិញឈើ ដោយឈ្មោះ វិសាល នេះគឺស្ថិតក្រោម អាជ្ញាប័ណ្ណ របស់ក្រុមហ៊ុន ម៉ាន់យ៉ាងខេ ហើយលោក វិសាល បាននាំឈើចេញទៅកាន់ ប្រទេសវៀតណាម ជាច្រើនឡាន ក្នុងមួយជើងៗ៕ដោយ៖ថៃ ប៊ុនរិទ្ឋ,

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1468 នាក់
ខែនេះ :
9886 នាក់
3 ខែនេះ :
30846 នាក់
សរុប :
168861 នាក់