ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
បែកធ្លាយ! ក្រុមហ៊ុន លឹមរ៉ូយ៉ាល់គ្រុប កំពុងរងការកាប់ទន្ទ្រាន ដែនអភិរក្សបរិស្ថានភ្នំព្រេច យ៉ាងធ្ងន់ធ្ងរ
Tue,26 December 2017 (Time 01:58 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


​ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​សហគមន៍​បាន​អោយដឹងថាដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច កំពុងតែ​រង​នូវ​ការកាប់ បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដែល​អាច​និយាយថា ដែន​អភិរក្ស​បរិស្ថាន​មួយ​នេះ​នឹងត្រូវ​វិនាស​ហិនហោច នាពេល​ឆាប់ៗ នេះ ដោយ​ស្នាដៃ​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់​គ្រុប ដែល​បាន​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ អាជ្ញាធរខេត្ត ស្រុក​និង​ផ្នែក​ជំនាញ​ព្រៃឈើ​និង​បរិស្ថាន ។​

តាម​ប្រជាពលរដ្ឋ​អះអាងថា ដើម្បី​លាក់លៀម​ព័ត៌មាន​នៃ​ការកាប់បំផ្លាញ​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ ព្រេច​នេះ ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់​គ្រុប​បាន​ចាត់ចែង​ឲ្យ​អ្នកកាសែត​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ « សី » ដើម្បី​យកលុយ​ទៅ​បំបិទមាត់​អ្នកសារព័ត៌មាន​ច្រើន​ស្ថាប័ន ដើម្បី​កុំ​ឲ្យ​ចុះផ្សាយ​ព័ត៌មាន​នៃ​មហា វិនាសកម្ម​នោះ ។ ទន្ទឹម​នោះ​ឈ្មោះ សី នេះ​ក៏បាន​អួតអាង​ខ្លួនឯង​ថា ជា​ជំនួយការ​ថ្នាក់ដឹកនាំ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថែមទៀត ។​

​ពាក់ព័ន្ធ​វិនាសកម្ម​ព្រៃឈើ​នេះ ប្រជា​សហគមន៍ និង​សកម្មជន ការពារ​ព្រៃឈើ រស់នៅ​ភូមិ​ខ្ទ​ង .​ភូមិ​អ​ន្ទ្រ​ង​.​ភូមិរ​យ៉​ក្រោម ក្នុង​ឃុំ​ចុង​ផ្លាស់​.​សុខសាន្ដ​.​ឃុំ​ស្រែ​សង្គម​.​ឃុំរ​យ៉​.​ស្រុក​កែវ​សី​ម៉ា ស្រុក​កោះ​ញែក ដាក់​ការសង្ស័យថា មន្ត្រី​គ្រាក់ៗ​ក្នុង​សាលាខេត្ត រួមទាំង​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏​ជា​នាក់​រួម​គំ​នឹ​ត​កាប់បំផ្លាញ​ព្រៃឈើ​ សហគមន៍​និង​ព្រៃ​ដែន​ជម្រក អភិរក្ស​ជីវៈចម្រុះ​បរិស្ថាន​ភ្នំ​ព្រេច​នេះ​ផងដែរ ។

​សូមជម្រាបថា ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច ដែលមាន​អនុ​ក្រិត​ឡាយ ព្រហស្ថ​ទទួលស្គាល់​ពី​ព្រះមហាក្សត្រ ប៉ុន្តែ​បច្ចុប្បន្ននេះ កំពុង​រង​នូវ​ការកាប់​ទន្ទ្រាន​យ៉ាង ធ្ងន់ធ្ងរ ពី​សំណាក់​ក្រុប​ហ៊ុន លឹម​រូ​យ៉ា​ល់​គ្រុប ដែលមាន​ទីតាំងនៅ​ឃុំរ​យ៉​ក្រោម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​គេ​ដឹង​ច្បាស់​ថា ឈ្មោះ​ស្រេង ម៉េង ហៅ អា​ម៉េង ៣​ពួ​ថៅ ជា​មេការ និង​ឈ្មោះ​ប៉ុល វិសាល ឈ្មោះ សាន ច​យ សហការគ្នា​ដាក់ ភាគហ៊ុន​រួមសហការ​គ្នា បំផ្លាញ​ព្រៃ សហគមន៍ និង​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រេច ។​

​ប្រភព​បាន​បន្តថា ក្រុម​បក្ខពួក​ទាំង​៤​នាក់ បាននិងកំពុង​ឲ្យ​បក្ខពួក​កូនចៅ​ដើរ​បំផុស​គៀងគរ ប្រជាពលរដ្ឋ​រាប់សិប​នាក់ មាន​ទាំង​រណា​យន្ដ និង​រថយន្ដ​ប៉ា​កុង-​រថយន្ដ​កែឆ្នៃ​ជាច្រើន​គ្រឿង​ទៀត ចូល​កាប់​ទន្ទ្រាន​និង​ដឹកជញ្ជូន​ក្នុង​ដែន​អភិរក្ស​ជីវៈចម្រុះ​បរិស្ថាន​ភ្នំ​ព្រេច មក​ដាក់​ក្នុង​ដី​ក្រុមហ៊ុន លឹម​រូ​យ៉ា​ល់​គ្រុប យ៉ាង​រលូន​គ្មាន​ការរំខាន រារាំង នឹង​ត្រួតពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​ជំនាញ ពាក់​ព​ន្ធ័​នោះឡើយ ។ ចំណែក​ក្រុមហ៊ុន​គឺ​ចាំតែ​ចំណាយលុយ​ទិញ​ពី​ប្រជាពលរដ្ឋ​យកមក​ស្តុក​ក្នុង​ក្រុមហ៊ុន ហើយ​បន្លំ​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​តែម្តង ។

​តាម​ប្រជាពលរដ្ឋ រួមទាំង​មន្ត្រី​សហគមន៍​បាន​ឲ្យ​ដឹងថា ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​បី​ពូថៅ ជា​បុគ្គល ពួ​កែ​ទំនាក់ទំនង និង​ជិតស្និទ្ធ​មេ​ធំៗ​ហើយ បាន​រត់ ការ​តាមផ្លូវ ដោយ​ប្រើ​ដុល្លា​យ៉ាងច្រើន រៀបចំ​ជា​កញ្ចប់ ឲ្យ​មន្ត្រី​អាជ្ញាធរ​ជំនាញ​ពាក់​ព​ន្ធ័ ដើម្បី​ឲ្យ​បិទ​ភ្នែក​តាម​រូបភាព​បង្វែ​ឈើ​ខុសច្បាប់​ទៅជា​ស្របច្បាប់​វិញ ។ ទន្ទឹម​នោះ​ពួកគេ​ក៏​រៀប ចំ​ជា​កញ្ចប់​លុយ​សម្រាប់​អ្នកសារព័ត៌មាន​ផងដែរ ដែល​ប្រគល់​ភារកិច្ច​ឲ្យ​ឈ្មោះ សី ជា​អ្នក​ដោះ ស្រាយ ។​

​តាម​ប្រភព​ច្បាស់ការ​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​ច្រើន​រូបភាព​ណាស់ ដើម្បី​បំភ័ន្ត​ភ្នែក ថ្នាក់លើ ហើយ​ក្រៅពី​រូបភាព​ខាងលើ​គេ​ក៏បាន​រួច​ឃុបឃិត​គ្នា​ធ្វើ​( PC ) រថយន្ដ​១​គ្រឿង​មាន ( PC ) បានតែ ១៨​ម៉ែត្រគូប​ប៉ុណ្ណោះ ផ្ទុយទៅវិញ​រថយន្ដ​ទាំងនោះ​សុទ្ធតែ​រថយន្ដ​ខ្នាត​យ​ក្យ ម៉ា​កវេ​អង ផ្ទុក ពី​៤០​ទៅ​៤៥​តោន​ទៅ​៥០​តោន ចេញពី​ក្រុមហ៊ុន​លឹម​រូ​យ៉ា​ល់ ឆ្លងកាត់​ទៅ​ខេត្ត​រតនគីរី ចូលទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ​។

​ទន្ទឹម​នោះ​ក៏មាន​មួយផ្នែក​ទៀត​ដឹក​ជ​ញ្ជួ​ន​ចេញពី ក្រុមហ៊ុន លឹម រូ​យ៉ា​ល់ កាត់​តាម​ស្រុក​ស្នួល​ខេត្តក្រចេះ ឆ្លងដែន​តាម​ច្រកទ្វា​អន្តរជាតិ​ត្រពាំង​ស្រែ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន កត្តា​នេះហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន មហាជន មានការ​រិៈ​គន់​ថា អាជ្ញាធរ មាន​សមត្ថកិច្ច មានការ​រួម​គំ​នឹ​ត​ពុករលួយ បើ​ពុំ​នោះទេ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ មិនអាច​ដឹកជញ្ជូន​ចេញ​បាន​នោះឡើយ ។​

​ប្រជាពលរដ្ឋ និង​ប្រជា​សហគម​ន៏​ការពារ​ព្រៃឈើ​ស្នើរ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​បើក​ការស្រាវជ្រាវ ដើម្បី​ចាត់វិធានការ​ជាបន្ទាន់ ដោយ​កុំ​ចាំបាច់​មាន​របាយការណ៍​ពី​ថ្នាក់ក្រោម ខណដែល​ពួកគេ​បាន​ឃុបឃិត​គ្នា​អស់​ទៅហើយ ។ ដូច្នេះ​មានតែ​សម្តេច​ប៉ុណ្ណោះ ដែល​អាច​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​កាប់បំផ្លាញ​ឈើ​ខុសច្បាប់​ខាងលើនេះ​បាន ។ ប៉ុន្តែ​បើសិនជា​នៅតែ​ខកខាន​នោះ ព្រៃឈើ​នៅ​ដែន​ជម្រក​បរិស្ថាន​ភ្នំ​ព្រេច នឹង​វិនាស​មហន្តរាយ​មិន​ខាន ៕

ករណីខាងលើមិនអាចទាក់ទងមន្ត្រីសមត្ថកិច្ចជំនាញ ដើម្បីសុំការបញ្ជាក់បាននៅឡើយទេ៕ដោយ​៖ថៃ ប៊ុនរិទ្ឋ

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1475 នាក់
ខែនេះ :
9893 នាក់
3 ខែនេះ :
30853 នាក់
សរុប :
168868 នាក់