ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
បទល្មើស​ដឹកជញ្ជូន​ ​ឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ ទៅ​ស្រុក​យួន​កំពុង​ កើតឡើង​យ៉ាងគំហុក​
Mon,25 December 2017 (Time 12:55 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ខេត្តរតនគិរី ៖ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ជាច្រើន​នាក់​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​កន្លែង​ស្តុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​យ៉ាងច្រើន​នៅ​ចំណុច​មាត់ទន្លេ​ក្នុង​ចម្ការ​ស្វាយចន្ទី​របស់​ឈ្មោះ ស៊ុម ក្នុងភូមិ​តៀម​ក្រោម ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ដែល​ប្រមូល​ទិញ​ឈើ​និង​ស្តុក​ឈើ​ទុក​សម្រាប់​ដឹក​ចេញពី​ស្រុក​វ៉ើ​ន​សៃ ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​នោះឡើយ​។

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​ភ្នំ​កុក បាន​ឲ្យ​ដឹងថា ម្ចាស់​គំនរ​ឈើ​ធ្នង់​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នោះ គឺជា​ជនជាតិ​យួន​ដែល​តែងតែ​ចូលមក​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​នៅ​ចំណុច​ខាងលើ ហើយ​នៅពេល​ទិញ​បាន​ច្រើន​ក៏​ដឹកជញ្ជូន​ចេញ​តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ​ចេញទៅ​ស្រុក​យួន​តែម្តង​។ ជនជាតិ​យួន​ដែលជា​ឈ្មួញ​ម្ចាស់​ឈើ​ធ្លាប់បាន​អះអាង​ប្រាប់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឃុំ​ភ្នំ​កុក ថា​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ពួកគេ​ទេ​ដោយសារតែ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចទៅហើយ​។ ជាងនេះទៅទៀត​ពួកគេ​មាន​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ជា​បង្អែក​ដ៏​រឹងមាំ ដូច្នេះហើយ​ទើប​ពួកគេ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ភ្នំ​កុក ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​មាន​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ជាច្រើន​នាក់​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​គគ្រឹកគគ្រេង​តែម្តង​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​វ៉ើ​ន​សៃ និង​បណ្ដា​ស្រុក​ដទៃទៀត​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​ស្រេច​តែ​អំពើ​ចិត្ត​។ ក្នុងចំណោម​ឈ្មួញ​ខ្មែរ​ដែល​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺមាន​ឈ្មោះ ប៉ុល វិសាល មេការ​ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្ត​រតនគិរី​ផងដែរ ហើយ​មាន​សមត្ថកិច្ច​មួយចំនួន​ចាំ​ជួយ​ការពារ​ឈ្មួញ​រូបនេះ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទៀតផង​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​ឈរជើង​នៅ​ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​ឈ្មួញ​សម្រុក​កាប់​ឈើ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ងងើល​៕ដោយ៖ថៃ ប៊ុនរិទ្ឋ

26030557_400026307085002_1205657999_n26034581_400026367084996_1151723718_n26030448_400026347084998_388631070_n26056673_400026313751668_27949918_n

 

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1464 នាក់
ខែនេះ :
9882 នាក់
3 ខែនេះ :
30842 នាក់
សរុប :
168857 នាក់