ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
សមត្ថកិច្ច​ខេត្តតាកែវ មិន​ហ៊ាន​ប៉ះពាល់​​ ឈ្មួញ​ឈើ​ដ៏​ធំ​នៅក្នុង​ក្រុង​ដូន​កែវ
Mon,25 December 2017 (Time 12:44 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


 

ខេត្តតាកែវ៖ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា​នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​របស់​ឈ្មួញ​ម្នាក់​ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ហើយ​ឈ្មួញ​រូបនោះ​បាន​លក់​ឈើ​ទៅ​ឲ្យ​ឈ្មួញ​ដទៃទៀត​សម្រាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហួសចិត្ត​នោះ គឺ​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​បាន​បង្កើត​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​ក្នុង​ក្រុង​ដូន​កែវ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​បែរជា​ឆ្លើយថា​មិនដឹង​រឿង​ទៅវិញ​។ ដូច្នេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​សូម្បីតែ​ក្នុង​ខេត្តតាកែវ ដែលជា​ខេត្ត​គ្មាន​ព្រៃឈើ​ក៏​កើតមាន​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​ដែរ​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មួយចំនួន​បាន​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ឈើ​នោះ​ជា​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​និង​ជា​មនុស្ស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែ​ទៀតផង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តតាកែវ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនោះ ហើយ​បានត្រឹមតែ​ឆ្លើយ​យករួចខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តតាកែវ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈើ​ដែលជា​មន្ត្រីនគរបាល​មានបុណ្យ​ស័ក្ដិធំ​នោះទេ​។ ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​ចេញពី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ យកទៅលក់​ឲ្យ​ម្ចាស់​ទីតាំង​ស្តុក​ឈើ​ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ដែលមាន​ខ្នងបង្អែក​រឹងមាំ​យ៉ាង​រលូន​។

​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្នុង​ក្រុង​ដូន​កែវ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ឈើ​ដែលជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្នុង​ខេត្តតាកែវ គឺជា​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន ក៏ដូចជា​ប្រើ​អំណាច​កាង​ឈ្មួញ​ដឹកឈើ​ទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ​។ សូម្បីតែ​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ក៏​មិន​ហ៊ាន​ប៉ះពាល់​មន្ត្រីនគរបាល​ជា​ឈ្មួញ​ឈើ​មាន​ខ្នងបង្អែក​រឹងមាំ​នោះដែរ ហើយ​ទំនងជា​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈើ​ដែលជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្នុង​ខេត្តតាកែវ អាច​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​នៅក្នុង​ភូមិ​ប្រ​ហូត សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ទុក​លក់​ឲ្យ​ឈ្មួញ​ដទៃទៀត ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ ទេនោះ​គឺ​ឈ្មួញ​ឈើ​ដែលជា​មន្ត្រីនគរបាល​ខេត្តតាកែវ មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ គឺ​ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​៕

25630446_399248900496076_165874566_n - Copy121

 

 

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1461 នាក់
ខែនេះ :
9879 នាក់
3 ខែនេះ :
30839 នាក់
សរុប :
168854 នាក់