ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ឧកញ៉ា​៤​នាក់​កំពុង​ល្បី​ ខាង​បំផ្លាញ​ព្រៃឈើ​ នៅក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​ពេញបន្ទុក
Mon,25 December 2017 (Time 12:47 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


ខេត្តមណ្ឌលគិរី ៖សកម្មជន​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មាន​ឧកញ៉ា​៤​នាក់​កំពុង​ល្បី​ខាង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ

ពី​ខេត្តមណ្ឌលគិរី ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​ជំនាញ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ឧកញ៉ា​ទាំង​៤​នាក់​នោះ គឺ​ឧកញ៉ា សឹង សំអុល​, ឧកញ៉ា តុ​ប វី​ដា​, ឧកញ៉ា ធី ប្ញ​ទ្ធី​សី និង​ឧកញ៉ា ហ៊ុន ជា ហើយ​ឧកញ៉ា​ទាំង​៤​នាក់​នេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។ ជាពិសេស​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា កំពុង​រង​ការបំផ្លាញ​កាន់តែខ្លាំង​ឡើងៗ​។​

តាម​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ជាច្រើន​កន្លែង​ក្នុងស្រុក​ពេ​ជ្រា​ដា​ក៏​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ដែរ​។ ឈ្មួញ​មួយចំនួន​បាន​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុ​សិ៍្ត​៧ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សេចក្ដី​វិនាស​ព្រៃឈើ​ដែលជា​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​កើតឡើង​យ៉ាងគំហុក​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កំពុង​រង​ការកាប់បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង ទៀតថា​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​កាប់​ឈើ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី និង​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នូល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ សូម្បីតែ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ក៏​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ដែរ ហើយ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ស្ទើរតែ​គ្មាន​សល់​ក្នុងព្រៃ​តទៅទៀត​ទេ​។ បញ្ហា​នេះ​ជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ឈ្មួញ​ជា​ឧកញ៉ា ជា​មន្ត្រី​យោធា មន្ត្រី​អាវុធហត្ថ និង​មន្ត្រីនគរបាល​មួយចំនួន​កំពុង​សម្រុក​ដឹកឈើ​ចេញ​ខេត្តមណ្ឌលគិរី ទៅ​ស្រុក​យួន​យ៉ាង​រលូន​ច្រើនជាង​មុន​ទៅទៀត​៕

oknha-sing1-1KA-16-12-2015-03IMG_1356

 

 

 

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1477 នាក់
ខែនេះ :
9895 នាក់
3 ខែនេះ :
30855 នាក់
សរុប :
168870 នាក់