ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
បទល្មើស​កើតឡើង​កាន់តែច្រើន​ធ្វើ​ឲ្យ​ពលរដ្ឋ​ ​ក្នុង​រាជធានី​ភ្នំពេញ ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​
Thu,21 December 2017 (Time 03:00 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


 

ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​អំពើ​ឃាតកម្ម ករណី​បាញ់បោះ​អនាធិបតេយ្យ និង​អំពើ​ឃាតកម្ម​ផ្សេងៗ​ទៀត​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ដោយហេតុថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ករណី​បាញ់សម្លាប់​មនុស្ស​តាម​ដងផ្លូវ​និង​ករណី​បាញ់បោះ​អនាធិបតេយ្យ​តាមផ្លូវ​បានកើត​ឡើងជា​បន្តបន្ទាប់​នៅក្នុង​រាជធានី​ភ្នំពេញ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អ​សន្តិ​សង្គម ហើយ​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពង្រឹង​សន្តិសុខ​សង្គម​បន្ថែមទៀត​។ ជាងនេះទៅទៀត​ករណី​ចោរឆក់​តាម​ដងផ្លូវ​និង​ចោរប្លន់​ប្រដាប់អាវុធ​ក៏ដូចជា​អំពើ​ឃាតកម្ម​ផ្សេងៗ​នៅតែ​កើតមាន​យ៉ាង​រាលដាល​ដោយសារតែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត ហើយ​ភាគច្រើន​ជនល្មើស​អាច​គេចខ្លួន​ដោយ​សុវត្ថិភាព​ក្រោយពេល​បង្កហេតុ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​កាន់តែ​មានកា​រ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​ដោយសារ​បទល្មើស​ផ្សេងៗ​ដូចជា​ចោរឆក់ ចោរប្លន់ អំពើ​ឃាតកម្ម​និង​ករណី​បាញ់បោះ​អនាធិបតេយ្យ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ជាពិសេស​នៅពេល​យប់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​។

ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ មាន​ករណី​បាញ់ បោះ​អនាធិបតេយ្យ​នៅ​ចំណុច​មុខ​ហាង​មី​ទាខ្វៃ​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែល​បង្កឡើង​ដោយ​មេធាវី​ឈ្មោះ អ៊ិត ពិសិដ្ឋ​រង្សី បណ្ដាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ លី តុលា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រងរបួស​ចំ​មេជើង​ស្ដាំ​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំ ពេញ​ពាក់ព័ន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា​និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ ទាក់ទង​នឹង​ករណីនេះ​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី បាន ឆ្លើយ​សារភាព​ពី​ទង្វើ​របស់ខ្លួន​នៅ​ចំពោះមុខ​សមត្ថកិច្ច​រួចទៅហើយ ហេតុនេះ​តុលាការ​គួរ​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​ដើម្បី​កុំ​ឲ្យ​អ្នក ប្រព្រឹត្ត​បទល្មើស​គេច​ផុតពី​ការផ្ដន្ទាទោស​។ ការដាក់ទោស​តាមច្បាប់ ទៅលើ​មេធាវី អ៊ិត ពិសិដ្ឋ​រង្សី គឺជា​គំរូ​មួយ​ដើម្បី​ព្រមាន​ទៅ​អ្នក​ដែល​មា ន​អាវុធ​នៅក្នុង​ដៃ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​បាញ់បោះ អនាធិបតេយ្យ​បណ្ដាល ឲ្យ​ប៉ះ​ដល់​សន្តិសុខ​សង្គម​តទៅទៀត​។​

នៅវេលា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ មាន ករណី​ឃាតកម្ម​បាញ់សម្លាប់​មនុស្ស​នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង មានជ័យ ផ្លូវ​២៧១ សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​ឃាតក​អាច​គេចខ្លួន​ស្រួលៗ​ក្រោយពេល​បាញ់សម្លាប់​ជនរងគ្រោះ​រួចមក​។ នៅវេលា​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នោះ​ដែល​នៅលើ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​ឃាតក​បាញ់សម្លាប់​នារី​វ័យក្មេង​ម្នាក់​យ៉ាង​សាហាវ​ដោយ​បាញ់​ដ៏​ទៅ​៣​គ្រាប់​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្ដង​។ អំពើ​ឃាតកម្ម​ផ្ទួនៗ​បែបនេះ​បានធ្វើ​ឲ្យ ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​អស ន្តិ​សុខ​សង្គម​ព្រោះ​ករណី​ប្រើប្រាស់​កាំភ្លើង​សម្លាប់​មនុស្ស​នៅតាម​ដង ផ្លូវ​មាន​ភាព​សាហាវឃោរឃៅ​គួរ​ឲ្យ​ភ័យខ្លាច​។ សំណូមពរ​របស់​ប្រជា ពលរដ្ឋ​គឺ​ជំរុញ​ឲ្យ​សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ​ក្នុង​រាជ ធានី​ភ្នំពេញ​យកចិត្ត​ទុក​បន្ថែមទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។​

ស្រប​ពេលដែល​អំពើ​ឃាតកម្ម​តាម​ដងផ្លូវ​ករណី​ប្លន់​ប្រដាប់អាវុធ និង​ករណី​ចោរឆក់​យ៉ាង​ប្រសេចប្រសាច​គឺ​នៅក្នុង​រាជធានី​ភ្នំពេញ​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ក្នុង​មួយថ្ងៃៗ​សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បានជា​ច្រើន​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​រាប់សិប​នាក់​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​គ្រឿងញៀន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ អំពើចោរកម្ម លួច​ឆក់​ប្លន់​និង​បទល្មើស​ផ្សេងៗ​ទៀត​កើតចេញពី​គ្រឿងញៀន​ដូច្នេះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ការយកចិត្តទុកដាក់​របស់​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​គឺជា​ការយកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វ​តិ្ថ​ភាព​ទាំង​៩​ចំណុច​ដើម្បី​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​៕

65-18លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ _19399340_1350800564973944_7854643456844080196_nលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

 

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
71 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1474 នាក់
ខែនេះ :
9892 នាក់
3 ខែនេះ :
30852 នាក់
សរុប :
168867 នាក់