ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
ឈ្មួញ​ឈ្មោះ ចាប កុសល នៅតែមាន​តំណែង​ ធំធេង​ក្នុង​ការធ្វើសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​
Thu,21 December 2017 (Time 02:56 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ឋ (ចំនួនអ្នកអាន: 1នាក់)


 

​រហូតមកដល់​ពេលនេះ​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ក្នុងចំណោម​ឈ្មួញ​ទាំងនោះ​គឺ​ឈ្មួញ​ជាម​ន្ត្រី​យោធា​ឈ្មោះ ចាប កុសល ដែល​តែងតែ​ប្រើ​អំណាច​គំរាម​បាញ់សម្លាប់​អ្នកកាសែត​នាពេល​កន្លងមក នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​អភិបាលខេត្ត​មណ្ឌលគិរី មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ចាប កុសល នោះទេ​ប្រហែលជា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈើ​ម្នាក់​ឈ្មោះ ចាប កុសល ដែលមាន​តួនាទី​ជា​មេបញ្ជាការ​យោធា​កងអនុសេនាធំ​លេខ​២(​គ​២)​វរ​អន្តរាគមន៍​លេខ​១ កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ចាប កុសល ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន បានធ្វើ​ឲ្យ​កើតមាន​បទល្មើស​កាប់​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា យ៉ាង​រាលដាល​។ ប៉ុន្តែ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ចាប កុសល នៅឡើយ​ទេ​។​

​គួរ​រំលឹក​ដែរ​ថា​កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​ដែលមាន​មន្ត្រី​តុលាការ​ចូលរួម​ផង​នោះ បាន​ឃាត់​រថយន្ត​ធុន​ធំ​របស់​ឈ្មួញ​ឈ្មោះ ចាប កុសល ដែល​រៀបចំ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន នៅ​ចំណុច​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ក៏ប៉ុន្តែ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ចម្រុះ​មិន​ហ៊ាន​ធ្វើ​អ្វី​ឈ្មួញ​ឈ្មោះ ចាប កុសល នោះទេ​ដោយសារតែ​ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​លោក សាន គឹម​អឿន មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ឃិន ម៉េង​ស្រេង កំពុង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ឈ្មោះ ចាប កុសល ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចាប កុសល បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ហើយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ក៏មាន​ចំណែក​ចូលរួម​ឃុបឃិត​ផងដែរ​។​

​ប្រភពពី​មន្ត្រី​យោធា​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ឈ្មួញ​ឈ្មោះ ចាប កុសល គឺជា​មេខ្លោង​ដ៏​ធំ​ក្នុងការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​និង​កូនចៅ​របស់ខ្លួន​ចូល​កាប់​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ឈ្មួញ​ឈ្មោះ ចាប កុសល កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​ពេលខ្លះ​ឈ្មួញ​ឈ្មោះ ចាប កុសល បាន​យក​ឧកញ៉ា សឹង សំអុល ធ្វើជា​បង្អែក​សម្រាប់​ដឹកចញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផងដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចាប កុសល មាន​បងថ្លៃ​របស់ខ្លួន​ឈ្មោះ សាន គឹម​អឿន មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​៕

25593736_398500827237550_352159217_n25593489_398500877237545_946438368_n25589649_398500793904220_2035606058_nឈ្មួញ ចាប កុសល 1513668635629-Copy

 

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1466 នាក់
ខែនេះ :
9884 នាក់
3 ខែនេះ :
30844 នាក់
សរុប :
168859 នាក់