ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក ហ៊ុន ជា មេ​ឈ្មួញ​ដ៏​ធំ​ដឹកឈើ​គ្មាន​ច្បាប់​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​មាន​ការឃុប ឃិត​គ្នា​ពី​លោក អ៊ី ចំរើន
Fri,30 December 2016 (Time 01:55 PM)
ដោយ ៖ ទូរទស្សន៍ TCN (ចំនួនអ្នកអាន: 15នាក់)


ខេត្ត​រតនគីរី​៖ ឈ្មួញ​ធំៗ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ  យ៉ាង​ពេញបន្ទុក ដោយ​ពុំ​មាន មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ប៉ះពាល់  ។​
​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ ក៏​បានឲ្យ​ដឹង​ដែរថា ឈ្មួញ​ធំៗ​មានដូចជា ឧកញ៉ា ហ៊ុន ជា និង​ឈ្មួញ​មាន មុខមាត់​ច្រើន​ទៀត​បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​កើតឡើង យ៉ាង​អនាធិបតេយ្យ ទើប​បទល្មើស​កាប់​ឈើ​ក្នុង​ស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​អណ្ដូង​មាស ស្រុក​តា​វែង និង​ស្រុក​អូរយ៉ាដាវ កំពុង  រាលដាល​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី  មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន ក្នុង​ការទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណីត​ទៅ​ប្រទេស​វៀតណាម​នោះទេ  ហើយ​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​នៅ​តែ​រាលដាល​ដដែល ។​

​លោក អ៊ី ចំរើន មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​ល្បីល្បាញ​ខាង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដោយសារតែ​មាន​ការបើក​ដៃ​ពី​លោក អ៊ី ចំរើន និង សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ឈ្មួញ​អាច​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​កាមរី​បា​ឡែន កាមរី​ឆ្លាម ធុន​ដ្រា និង​រថយន្ត​សាំ​យ៉ុង​ជាដើម  ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​គគ្រឹកគគ្រេង​។ ហេតុនេះហើយ​ទើប​មាន​ការរិះគន់​ចំៗ​ថា​លោក អ៊ី ចំរើន  ចូលកាន់​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ជំនួស​លោក ឡុង រុក្ខា មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ចាប់ផ្ដើម ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម​ស្រេច​តែ​អំពើ​ចិត្ត​។​

​ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​អូរយ៉ាដាវ និង​ច្រករបៀង​ក្បែរៗ​នោះ មានដូចជា​ឈ្មោះ ស្រី​ល័ក្ខណ៍  ឈ្មោះ ស្រី​ម៉ី  ។ ការ​ដែល​ឈ្មួញ​ទាំងអស់​នេះ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ដោយ​គ្មាន​ការរំខាន គឺ​ដោយសារ​ពួកគេ​ត្រូវរ៉ូវ​ជាមួយ លោក អ៊ី ចំរើន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​តាមរយៈ​ការបែងចែក​ផលប្រយោជន៍​គ្នា​។​
​ពាក់ព័ន្ធ​ព័ត៌មាន​ចោទប្រកាន់​ខាងលើ​ព័ត៌មាន​យើង​រង់ចាំ​បកស្រាយ​រាល់​ម៉ោង​ធើ្វ​ការ​ដើម្បី​ព័ត៌មាន​សុក្រិត្យ ៕
​ដោយ ៖ ថៃ សក្តិ​សារៈ​

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1467 នាក់
ខែនេះ :
9885 នាក់
3 ខែនេះ :
30845 នាក់
សរុប :
168860 នាក់