ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ស្ថានីយ៍ទូរទស្សន៍ ធី ស៊ីអិន ធីវីអនឡាញ / ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 086 98 04 33 / 087 39 19 45
លោក​អភិបាល​ស្រុក​មុខកំពូល ឃុបឃិត​ជាមួយ​ឈ្មោះ ពៅ បង្កើត​សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​អាកា​កោង​២ មិន​ខ្វល់​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព !
Fri,30 December 2016 (Time 01:53 PM)
ដោយ ៖ ទូរទស្សន៍ TCN (ចំនួនអ្នកអាន: 16នាក់)


ខេត្ត​កណ្តាល​ ៖ ល្បែង​បញ្ជល់មាន់ និង​បៀ​អាប៉ោង​កំពុង​លេង​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ភូមិសាស្ត្រ​ឃុំ​អាកា​កោង​ទី ២ ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។

​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​អះអាងថា ខណៈ​វេលា​ម៉ោង ១ និង​៤៥​នាទី ថ្ងៃទី ២៤ ខែ​ធ្នូ ឆ្នៅំ​២០១៦ នេះ​ល្បែង​បញ្ជល់មាន់​របស់​សង្វៀន​លោក ពៅ កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយ​មិនមាន​អាជ្ញាធរ​ខេត្ត​កណ្តាល ឬ​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល ណា​ហ៊ាន​បង្ក្រាប​ឡើយ ។ ករណី​នេះ​ត្រូវបាន​គេ​បញ្ជាក់​អះអាងថា មាន​មេខ្លោង ពីរ​នាក់ ទី​មួយ​លោក​អភិបាល​ស្រុក​មុខកំពូល​, ទី​២-​ឈ្មោះ ពៅ ជា​ម្ចាស់​សង្វៀនមាន់ ហើយ​អ្នក​ទាំង​ពីរ​នេះ មាន​មាន់​បញ្ជល់ ប្រមាណ​ជា ១០០​គូ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​រត់ការ​កាង​សង្វៀន​បញ្ជល់មាន់ និង​បៀរ​អាប៉ោង​ខាងលើនេះ ។ ដោយ​គេ​បង់លុយ​ឱ្យ​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល និង​លោក​មេ​ប៉េអឹម​ខេត្តកណ្តាល លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល ហើយ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ ។

​ទីតាំង​ល្បែងស៊ីសង និង​បញ្ជល់មាន់​នេះ​មាន​បៀរ​អាប៉ោង​ផង​ដែរ ។ បើក​លេង​ជិត ១​ខែ ហើយ ប៉ុន្តែ​គ្មាន​អាជ្ញាធរ ខេត្ត​កណ្តាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ណា​ហ៊ាន​ក្អក​ចេញ​មក​បិទ និង​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ ។

​កត្តា​ទាំង​នេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ខ្លាច​មាន​អំពើចោរកម្ម​ប្លន់ និង​អសន្តិសុខ ព្រោះថា​ម្នាក់ៗ​អ្នកខ្លះ​ឈ្នះ​មុខ​ខ្លាញ់ រីឯ​អ្នកចាញ់​រាប់​ម៉ឺន​ដុល្លារ​មុខ​នេះ​រក​អ្វី​មិន​បាន​ក្រៅពី​បែកគំនិត​ឆក់​ប្លន់ និង​ប្រព្រឹត្ត​បទ ល្មើស​ផ្សេងៗ​ទៀត ។ គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់​មាន​សុវត្ថិភិពា និង​ត្រូវ​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត កណ្តាល​បាន​យកមក​ធ្វើ​អាជីវកម្ម​បើក​ឱ្យ​មាន​ល្បែងស៊ីសង​ទាំងនោះ​ដើម្បី​ទទួល​សំណូក​បាន​ច្រើន​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ។​

​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​បន្តទៀតថា លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល និង​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល កំពុងតែ​យក​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​កំណែទម្រង់​ស៊ីជម្រៅ​របស់ រដ្ឋាភិបាល​មក​ជាន់ឈ្លី​គ្មាន​ញញើត​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ។

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឱ្យ​ថ្នាក់លើ​មេត្តា​ចាត់​វិធានការ​បង្ក្រាប​ជាបន្ទាន់ ព្រោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ កំពុង​ប្រព្រឹត្តទៅ​ហាក់​គ្មាន​កោតញញើត​អ្វី​ឡើយ ។

​អ្នកយកព័ត៌មាន​យើង​ពុំ​អាច​សុំ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល នៅឡើយ​បានទេ នៅ​រសៀល​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ ៕

ព័ត៌មានកីឡា និងសិល្ប្ះ

ព័ត៌មានសន្តិសុខសង្គម

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ការបង្ក្រាប​បទល្មើស​នេសាទ​ ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវ​ពលរដ្ឋ​រិះគន់ថា​គ្មាន​ប្រសិទ្ធភាព​

មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​១៦

លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់តែ​ល្បីល្បាញ​រឿង​ពុករលួយ​

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រង​ការរិះគន់​រឿង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ព័ត៌មានសុខភាពនិងសម្រស់

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
377 នាក់
សប្តាហ៍នេះ :
1472 នាក់
ខែនេះ :
9890 នាក់
3 ខែនេះ :
30850 នាក់
សរុប :
168865 នាក់